តំណាងក្រុមហ៊ុនជប៉ុន ជួបពីភាក្សាគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង


ក្រោមការយកចិត្តទុកដាក់ក្នុងការជម្រុញលេីការងារបំពាក់ភ្លេីងបំភ្លឺផ្លូវសាធារណៈ អោយបានគ្រប់គ្រាន់លេីផ្លូវនានាក្នុងក្រុងស្វាយរៀង នៅថ្ងៃព្រហស្បតិ៍១៥កេីត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំ VIP សាលាខេត្ត ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED និងសហការី ចូលជួបសម្ដែងការគួរសម និងធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅខេត្តស្វាយរៀង។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនពីអំពីគម្រោងដែលក្រុមហ៊ុនបានសិក្សាពីទីតាំងភូមិសាស្រ្តដែលរដ្ឋបាលខេត្តបានចង្អុលបង្ហាញក្នុងការបំពាក់ភ្លឺក្នុងក្រុងស្វាយរៀង ដែលគ្រោងនឹងធ្វើការវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តស្វាយរៀងយេីងនេះ។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត ក្នុងនាមតំណាងឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណ ចំពោះតំណាងក្រុមហ៊ុន ជប៉ុនមីនេបៀ ដែលមានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ រដ្ឋបាលខេត្តសង្ឃឹមថា ក្រុមហ៊ុន នឹងបន្ធូបន្ថយនូវតម្លៃសមស្របទៅ នឹងបរិបទនាពេលបច្ចុប្បន្ន នៅកម្ពុជា ក៏ដូចជាអ្វីដែលដែលបានពិនិត្យនិងពិភាក្សាគ្នា ពីមុន និងពេលនេះ ដេីម្បីរដ្ឋបាលខេត្តរកកញ្ចប់ថវិកា សម្រេចលេីគម្រោងមួយនេះ ដេីម្បីដាក់អយដំណេីរការ។

សូមជម្រាបជូនថា បេីតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន អំពូលឆ្លាតវ៉ៃនេះបានផ្តល់អត្ថប្រយោជន៍រួមចំណែក ក្នុងកាត់បន្ថយទៅលើការចំណាយថាមពលអគ្គិសនី និងឧស្ម័នការបូនិច ជាពិសេសចូលរួមលើកកម្ពស់សោភ័ណ្ឌភាពនៅក្នុងខេត្តស្របទៅតាមសម័យកាលបច្ចុប្បន្ន។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមគាំទ្រនឹងសហការផ្តល់ឪកាសអោយក្រុមហ៊ុនវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសារធារណៈនៅក្នុងខេត្តស្វាយរៀង ដែលនឹងរៀបចំឡេីងនាពេលខាងមុខ ក្រោយពិនិត្សសិក្សា និងឯកភាពគ្នាលេីគម្រោងមួយនេះរួចរាល់៕