ដំណើរត្រឡប់វិញនៃគ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាក្នុងកម្មវិធីប្រកួត “World Championship Petaque 2017”


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញមកទទួលដំណើរវិលត្រឡប់វិញរបស់គ្រូបង្វឹក កីឡាករ កីឡាការិនិជម្រើសជាតិកម្ពុជា ដែលបានត្រឡប់មកពីការចូលរួមប្រកួត “World Championship Petaque 2017” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៧ នៅប្រទេសបែលហ្សិក។
ជាលទ្ធផល កីឡាការិនី អ៊ុក ស្រីមុំ បាននាំមកនូវមេដាយមាសលំដាប់ពិភពលោកជូនប្រទេសជាតិ ដោយបានយកឈ្នះលើឈ្នះកីឡាការិនី ប្រទេសទុយណេស៊ី ដែលនេះជាកិត្តិយសនិងមោទនភាពបំផុតរបស់ជាតិយើង។
រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំក្បួនដង្ហែកីឡាករ កីឡាការិនី ជ័យលាភីជម្រើសជាតិកម្ពុជា ដែលទទួលបានមេដាយក្នុងកម្មវិធីកីឡាប៉េតង់ពិភពលោក “World Championship Petaque 2017” ដើម្បីទទួលស្វាគមន៍ដំណើរត្រឡប់វិញរបស់ពួកគាត់ផងដែរ។