អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យផ្លូវលេខ៥០c


នៅវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរឯកឧត្តមបណ្ឌិត ចេង ញ៉ាន់ អភិបាលរងខេត្ត ឯកឧត្តមកែវពៅប្រធានសាធារណៈការខេត្តព្រមទាំងមន្រ្តីរួមដំណើរបានចុះពិនិត្យផ្លូវលេខ៥០c ចេញពីឃុំដារ ស្រុកកំពង់លែង ទៅខេត្តកំពង់ធំ។
ឯកឧត្មកែវ ពៅ ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្តបានអោយដឹងថាៈ ផ្លូវនេះនិងដំណើរការ ចាក់បេតុង នៅឆ្នាំ២០១៨ ដោយថវិការបស់រាជរដ្ឋាភិបាល ខេត្តកំពង់ឆ្នាំងទទួលបន្ទុកធ្វើមានចំងាយ១៤គីឡូម៉ែត្រ ដែលមានទទឹង ៨ ម៉ែត្រ ៕