លោកជំទាវ ម៉ែន សំអន ស្នើឲ្យរោងចក្រ សហគ្រាសធុនតូច និងមធ្យម ត្រូវចូលគោរពតាមបទដ្ឋានបច្ចេកទេសលោកជំទាវ ម៉ែន សំអន ស្នើឲ្យរោងចក្រ សហគ្រាសធុនតូច និងមធ្យម ត្រូវចូលគោរពតាមបទដ្ឋានបច្ចេកទេស


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល ទីស្ដីការក្រសួងមានទំហំ ២១ម៉ែត្រ x ៣២ម៉ែត្រ កម្ពស់ ៩ជាន់ ព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៧ ។
លោកជំទាវបានបញ្ជាក់ថា ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមទាំងសមត្ថកិច្ច និងថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធ ត្រូវបន្ដសហការគ្នាពង្រឹង បន្ថែមទៀត ការធ្វើអធិការកិច្ចរោងចក្រ សហគ្រាស និងចាត់វិធានការ ដោះស្រាយ ទប់ស្កាត់ បាតុភាព ដែលបានកើតឡើង មួយរយៈចុងក្រោយនេះ ចំពោះករណីពុលចំណីអាហារ ដោយសារតែការធ្វេសប្រហែស ឬរំលោភបំពានច្បាប់ ។
លោកជំទាវបានបន្តទៀតថា ៖ ក្រសួងត្រូវបន្ដគាំទ្រ ដល់វិស័យឯកជន លើការងារបង្កើនផលិតភាព ការបង្កើតទំនាក់ទំនង ផ្សារភ្ជាប់គ្នាជាប្រព័ន្ធ រវាងអ្នកផលិត អ្នកផ្គត់ផ្គង់និងប្រភពទីផ្សារ ។ ជាពិសេស ត្រូវបន្ដសហការជាដៃគូរល្អជាមួយអង្កការ ប្រកាសនីយ បត្រតក្កកម្ម អឺរុប និងប្រទេសមួយចំនួនទៀតដែលមានកិច្ចសហប្រត្ដិបត្ដិការជាមួយគ្នា។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមគាំទ្រចំពោះការចូលជាសមាជិក ទី១៥១ នៃសន្ធិសញ្ញាសហប្រតិបត្ដិការប្រកាសនីយបត្រតក្កកម្ម និងចូលជាសមាជិកទី៦៦ នៃសន្ធិសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៩៩ នៃកិច្ចព្រមព្រៀងទីក្រុងហេច ទាក់ទងនិងការចុះបញ្ជីគំរូឧស្សាហកម្មអន្ដរជាតិនេះផងដែរ ។