ពិធីសម្ពោធបើកឱ្យប្រើប្រាស់អគារស្នាក់ការឃុំ និងសមិទ្ធផលនានាក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម


នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិន និងលោកជំទាវ ទេព រង្សី ឯកឧត្តម អ៊ុន ចិន្តា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់អគារស្នាក់ការឃុំ និងសមិទ្ធផលនានាក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។