ឯកឧត្តម ឡេង ប៊ុនតេង និងឯកឧត្តម ឌួង សុជាតិ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ គណៈកម្មាធិការគណបក្សសង្កាត់ សាខាបក្សភូមិទាំង៥ និងក្រុមការងារយុវជនបក្សសង្កាត់ជ្រោយចង្វារ


ព្រឹកថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រោយចង្វារ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ព្រមទាំងឯកឧត្តម ឌួង សុជាតិ អនុប្រធានក្រុមការងារ បានជួបសំណេះសំណាលជាមួយ គណៈកម្មាធិការគណបក្សសង្កាត់ សាខាបក្សភូមិទាំង៥ និងក្រុមការងារយុវជនបក្សសង្កាត់ ។ ក្នុងនោះ ឯកឧត្ដមប្រធាន បានឧបត្ថម្ភនូវ Labtop ចំនួន ០២ គ្រឿង ជាអំណោយរបស់ ឯកឧត្ដមប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ ដល់គណបក្សសង្កាត់ សម្រាប់បម្រើការងាររដ្ឋបាលបក្សសង្កាត់។