សេចក្តីជូនដំណឹង ស្តីពីការចុះត្រួតពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកា អគ្គិសនី កុងទ័រ នៅខេត្តតាកែវ


សេចក្តីជូនដំណឹងស្តីពីការចុះត្រួតពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកា អគ្គិសនី (កុងទ័រ) នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ៖ អាជ្ញាធរ អគ្គិសនីកម្ពុជានឹងចាត់តាំងក្រុមការងារទទួលបន្ទុកបញ្ហានាឡិកា អគ្គិសនី (កុងទ័រ) យកឧបករណ៍ផ្ទៀងផ្ទាត់នាឡិកាស្ទង់ចល័ត ចុះទៅកាន់ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជួបពិភាក្សា ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់អគ្គិសនីអំពីចំងល់ផ្សេងៗ ពាក់ព័ន្ធនឹងនាឡិកាអគ្គិសនី (កុងទ័រ) និងត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ នាឡិកាអគ្គិសនី (កុងទ័រ) ជូនអ្នកប្រើប្រាស់អគ្គិសនីទាំងឡាយ ដែលសង្ស័យថា ដើរមិនប្រក្រតី ដោយមិនគិតកម្រៃ ។ ដូច្នេះសូម ប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីនៅតំបន់ខាងលើ ដែលមាន ចំងល់អំពីបញ្ហានាឡិកាអគ្គិសនី អញ្ជើញមកជួបក្រុមការងាររបស់ យើងខ្ញុំដែលប្រចាំការនៅសាលាឃុំត្រាំកក់ ចាប់ពីល្ងាចថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ។