សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋាន សាលាវត្តនវទីបនារាម ហៅវត្តកោះពាមរាំង


នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋាន សាលាវត្តនវទីបនារាម ហៅវត្តកោះពាមរាំង ស្ថិតក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។