ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី១០-១៦ ខែកុម្ភៈ, សូមប្រជាពលរដ្ឋ និងវីរកងទ័ព ថែរក្សាសុខភាពចំពោះអាកាសធាតុត្រជាក់


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់ត្រជាក់ក្តៅ វិលវល់ ពីរយៈកម្ពស់មកផ្ទៃដី ( Invertion Mass Wind)។ នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ប៉ាស៊ីហ្វីក ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C មានភ្លៀងខ្សោយ នៅតំបន់ទំនាបភាគពាយ័ព្យ និងតំបន់ភាគខាងត្បួង ។
* នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានអាកាសធាតុត្រជាក់បង្គួរ នៅពេលព្រឹក ។

២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

* នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C មានភ្លៀងខ្សោយ នៅខ្ពង់រាបឦសាន និងខាងកើត ។
* នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៥-១៨ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានអាកាសធាតុត្រជាក់បង្គួរ នៅពេលព្រឹក ។

៣៖ តំបន់មាត់សមុទ្រ ៖
* នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C និងសីតុណ្ហភាអតិបរមាមានពី ២៩-៣២ °C មានភ្លៀងខ្សោយ ។
* នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣២ °C មានអាកាសធាតុត្រជាក់បន្តិច នៅពេលព្រឹកព្រលឹម ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ និងពិសេសវីរៈកងទ័ពនៅ តំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគខាងជើង និងទំនាបភាគពាយ័ព្យ
សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុត្រជាក់ នៅតំបន់ទាំងនោះនាពេលព្រឹក៕