ឯកឧត្តម ស សុខា ដឹកនាំក្រុមការងារ ចុះចែកមូលនិធិសម្ដេច ស ខេង ជូនពលរដ្ឋ៣០គ្រួសារ នៅឃុំកំពង់អំពិល ស្រុកពារាំង


(ព្រៃវែង)៖ ឯកឧត្តម អ្នកតំណាងរាស្ដ្រ ស សុខា រួមជាមួយឯកឧត្តម ងិន បាណាល់ អមដំណើរដោយឯកឧត្តមអភិបាលស្រុកពារាំង ដឹកនាំក្រុមការងារ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ ចុះចែកអំណោយដល់ពលរដ្ឋ៣០គ្រួសារ នៅឃុំកំពង់អំពិល។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ស សុខា ក៏បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ជាពិសេសត្រូវបោះឆ្នោតឲ្យចំគោលដៅ ដើម្បីប្រទេសជាតិបន្ដការអភិវឌ្ឍ និងសុខសន្ដិភាព៕