រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចពិគ្រោះយោបល់ដើម្បីកំណត់យុទ្ធសាស្រ្ត និងផែនការអាទិភាពពីថ្នាក់ដឹកនាំ ក្នុងការជំរុញឲ្យខេត្តកំពង់ស្ពឺ សម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនាឆ្នាំ ២០២២


នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​ ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចពិគ្រោះយោបល់ដើម្បីកំណត់យុទ្ធសាស្រ្ត និងផែនការអាទិភាពពីថ្នាក់ដឹកនាំ ក្នុងការជំរុញឲ្យខេត្តកំពង់ស្ពឺ សម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនាឆ្នាំ ២០២២ ក្រោមអធិបតីភាពឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺអគារ(ខ)។