មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់បឹងកក់


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដឹកនាំគ្រឿងចក្រចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់បឹងកក់ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ដែលរួមមាន ទំនប់អាងទឹកប្រវែង ៥.៣០៤ ម៉ែត្រ, ប្រឡាយមេ ប្រវែង ៦.៩៧៣ ម៉ែត្រ, ប្រឡាយរង ប្រវែង ៨.១១៣ ម៉ែត្រ, សំណង់ទ្វារទឹក ចំនួន ០៦ កន្លែង និងសំណង់លូចែកចាយទឹក ចំនួន ៣៦ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែប្រាំង ចំនួន ១.១៦១ ហិកតា ៕