ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចូលរួមប្រជុំផ្ទៃក្នុងពិភាក្សានិងពិនិត្យលើចំនុចបីសំខាន់ៗរួមមាន


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តម អនុប្រធាន លោកជំទាវលេខាធិការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ បានអញ្ជើញចូលរួមប្រជុំផ្ទៃក្នុងពិភាក្សានិងពិនិត្យលើចំនុចបីសំខាន់ៗរួមមាន៖
១- ការដកបទពិសោធន៍នៅខេត្តទាំងបី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។
២- កម្មវិធីចុះបំពេញបេសកកម្មរបស់គណៈកម្មការបន្ត
៣- ផ្សេងៗ
កិច្ចប្រជុំនេះ​ បានប្រារព្ធធ្វើឡេីងនៅព្រឹកថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅសាលប្រជុំគណៈកម្មការទី២នៃវិមានរដ្ឋសភា។