ការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក ៩៥ ខេត្តព្រះវិហារ


ការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹក ៩៥ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ សម្រេចការងារបានប្រមាណ ៩៨% ហើយ ។ គម្រោងនេះ រួមមាន ជីកប្រឡាយមេ ចំនួន ០៣ ខ្សែ សរុបប្រវែង ១.៣៧៣ ម៉ែត្រ, សាងសង់ស្ពានឆ្លងកាត់ប្រឡាយមេ ចំនួ ០១ កន្លែង, សំណង់បង្ហៀរ ចំនួន ០១ កន្លែង, សំណង់លូដោះទឹក ចំនួន ០១ កន្លែង, សំណង់ស្ទាក់ទឹក ចំនួន ០២ កន្លែង ។ នៅពេលបញ្ចប់ការងារជាស្ថាពរ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ៩៥ នឹងមានលទ្ធភាពផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រែវស្សា ចំនួន ៦៤៨ ហិកតា និងស្រែប្រាំង ចំនួន ៥៥ ហិកតា ៕