នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ចុះពិនិត្យស្ថានភាពសំណង់ទ្វារទឹក និងប្រឡាយមេទាំងពីរ


នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៧ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ចុះពិនិត្យស្ថានភាពសំណង់ទ្វារទឹក និងប្រឡាយមេទាំងពីរ នៃប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង ស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីរៀបចំផែនការធ្វើកែលំអ និងថែទាំប្រចាំ ៕