ក្រសួងបន្តបិទរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយមិនកំណត់ពេល ដោយសារព្រឹត្តិការណ៍សហគមន៍


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងមួយ ដោយបន្តបិទដំណើរការ ជាបណ្តោះអាសន្ននូវ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ រហូតដល់មានការជូនដំណឹងជាថ្មី ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កាន់តែធ្ងន់ធ្ងរឡើង។

តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន  បានបញ្ជាក់ថា ការបន្តបិទដំណើរការកន្លែងទាំងនេះ ដោយសារតែក្រសួងពិនិត្យឃើញ ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» នៅតែបន្តរីករាលដាល និងក្នុងគោលបំណង ដើម្បីចូលរួមទប់ស្កាត់ ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌៖