ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចូលរួមសន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២១ តាមប្រព័ន្ធ Video Conference


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមសន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ស្តីពីនវានុវត្តន៍តាមរយៈកិច្ចសហប្រតិបត្តិការ ការរៀបចំផែនស្តារឡើងវិញ ប្រកបដោយបរិយាប័ន្នបន្ទាប់ពី Covid-19 បញ្ចប់ តាមប្រព័ន្ធ Video Conference។

សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ គឺជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹង ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ប្រទេសជាច្រើនដែលកំពុងធ្វើយ៉ាងណា ដើម្បីទប់ទល់ឥទិ្ធពលនៃជំងឺរាតត្បាត (COVID-១៩) ទៅលើសេដ្ឋកិច្ច និងពលរដ្ឋរបស់ខ្លួន។

សន្និសីទនេះមានការចូលរួមពីក្រសួងហិរញ្ញវត្ថុ ផែនការ អប់រំ ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា សុខាភិបាល និងទីភ្នាក់ងាររដ្ឋាភិបាលដទៃទៀត៕