ក្រុមការងាររបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះធ្វើការកែលំអ និងថែទាំប្រឡាយមេដី


សកម្មភាពក្រុមការងាររបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការកែលំអ និងថែទាំប្រឡាយមេដី MC1 ប្រវែង ៩.២៥០ ម៉ែត្រ ស្ថិតក្នុងឃុំស្ទឹងកែវ និងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។ ប្រឡាយមេនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករបានប្រមាណ ២.៣៥០ ហិកតា ៕