លោកជំទា ម៉ែន សំអន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង ស៊ុនហ្វុក


លោកជំទាឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម បានអញ្ជើញចូលជួយសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នាយករដ្ឋមន្ត្រី ង្វៀង ស៊ុនហ្វុក នៅសណ្ឋារគារសូហ្វីតែល រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។
ក្នុងឱកាសនោះលោកជំទាវក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រី ដែលដឹកនាំគណៈប្រតិភូមកបំពេញ បេសកកម្មជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ហើយក៏បានឆ្លៀតឱកាសដ៏មមាញឹកនេះមកជួបជាមួយសំណេះសំណាលជាមួយប្រតិភូសមាគមមិត្តភាពកម្ពុជា-វៀតណាម ។ លោកជំទាវក៏បានវាយតម្លៃខ្ពស់ដល់រាជរដ្ឋាភិបាលវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាចាប់តាំងសម័យតស៊ូរហូតដល់បច្ចុប្បន្ន។
ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមក៏បានកោតសសើរដល់ការខិតខំរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាមដែលបានអនុវត្តនាពេលកន្លងមក ដោយបានរក្សានូវចំណងមិត្តភាពបានយ៉ាងល្អប្រសើរ ហើយឯកឧត្តមក៏បានវាយតម្លៃខ្ពស់ដល់ការអភិវឌ្ឍន៍កម្ពុជាបានយ៉ាងឆាប់រហ័សក្នុងរយៈពេលកន្លងមកនេះ។