ឯកឧត្តម ទេព ងន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា ក្នុងវត្តយសមេត្រី


នាព្រឹកថ្ងៃទី១កើត ខែពិសាខ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា ក្នុងវត្តយសមេត្រី ស្ថិតក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា អាជ្ញាធរស្រុក ខេត្ត សមនសិស្ស យាយជីតាជី​ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើនរូប។
សូមបញ្ជាក់ថា សាលាពុទ្ធិកបឋមសិក្សាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មានបណ្តាយ១៨ម៉ែត្រ ទទឹង១០.៥ម៉ែត្រ កំពស់៧ម៉ែត្រ ចាប់កសាងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។