ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារព្រែកថ្មីវត្តកណ្តាល ឡើងវិញ


ព្រែកថ្មីវត្តកណ្តាល គឺជាព្រែកធម្មជាតិមួយ ដែលមានអាយុកាលរាប់សិបឆ្នាំ និងបានគោករាក់ បាត់រូបរាងស្ទើរទាំងស្រុងហើយនោះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារឡើងវិញ ប្រវែង ២.០០០ ម៉ែត្រ ដើម្បីទាញទឹកពីទន្លេបាសាក់ ទៅបំរើឱ្យការដាំដុះ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

តាមរយៈការស្តារឡើងវិញ ដោយមានបំពាក់នូវសំណង់សិល្បការ ចំនួន ០៣ កន្លែង និងស្ថានីយបូមទឹក ចំនួន ០១ កន្លែង នឹងធ្វើឲ្យព្រែកថ្មីវត្តកណ្តាល មានទឹកខួបប្រាំង ខួបវស្សា សម្រាប់បំរើឱ្យការដាំដុះ និងការប្រើប្រាស់ប្រចាំថ្ងៃ នៅតំបន់នោះ ។ ទន្ទឹមនេះ ក្រសួង ក៏ធ្វើការសាងសង់ផ្លូវអមសងខាងព្រែកដោយក្រាលកំទេចថ្មផេះ ប្រវែង ១.៦៦០ ម៉ែត្រ សម្រាប់សម្រួលដល់ការធ្វើការដំណើរ របស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕