លោក ឈា ប៊ុនរិទ្ធ ដឹកនាំមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធមេកានិក


នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៧ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធមេកានិកលើកដាក់ទ្វារទឹកសំណង់មេ និងសំណង់ទ្វារទឹកតាមប្រឡាយមេនៃប្រព័ន្ធធារាសាស្ត្រ កង្ហត ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ខណៈរដូវវស្សាខិតជិតចូលមកដល់ ៕