ដំណើរការអនុវត្តគម្រោងសាងសង់ប្រឡាយលេខ ០៤ ជំហានទី ២


ដំណើរការអនុវត្តគម្រោងសាងសង់ប្រឡាយលេខ​ ០៤ ជំហានទី ២ ស្ថិតក្នុងឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ សម្រេចលទ្ធផលបានប្រមាណ ៣៥% ហើយ ។
សូមរំលឹកថា គម្រោងសាងសង់ប្រឡាយលេខ ០៤ ជំហានទី ២ ប្រវែង ២.៣០០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការតូចធំ សរុប ចំនួន ០៦ កន្លែង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការអនុវត្ត កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៧ ។ ប្រឡាយលេខ ០៤ ជំហានទី ២ នេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៤៥៨ ហិកតា ស្រូវប្រាំង ១២៥ ហិកតា និងដំណាំរួមផ្សំ ៣០ ហិកតា ៕