អភិបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយបន្ថែមដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦០គ្រួសារដែលមានជីវភាពខ្វះខាតនិងកំពុងតែធ្វើចត្តាឡីស័ក


នាព្រឹកថ្ងៃអង្គារ ០៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយបន្ថែមដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦០គ្រួសារដែលមានជីវភាពខ្វះខាតនិងកំពុងតែធ្វើចត្តាឡីស័ក ក្នុងភូមិ១៦ សង្កាត់ទន្លេបាសាក់។ អំណោយបន្ថែមដែលត្រូវទទួលបានក្នុងមួយគ្រួសារនាព្រឹកនេះរួមមាន​ សាច់ជ្រូក២គីឡូ ត្រីខ៦កំប៉ុង ទឹកសុទ្ធ១កេស និងថវិកាចំនួន៣០មុឺនរៀល៕