ក្រុមការងារជិកស្តារស្រះទឹករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានជិកស្តារស្រះទឹកទី៩លើទឹកដីខេត្តកែប


ថ្ងៃ​អង្គារ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៧​ ក្រុមការងារ​ជិកស្តារ​ស្រះទឹក​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥​ បាន​ជិក​ស្តារ​ស្រះទឹកទី៩លើទឹកដី​ខេត្ត​កែប​​រួចរាល់​ជាស្ថាពរ​ហើយ​ ​ដែល​មានទីតាំង​ស្ថិតនៅភូមិទួលសាងាំ​ ឃុំអង្គោល​ ស្រុកតណាក់ចង្អើរ​ ខេត្ត​កែប​ ដែលមានបណោយ 25 × 25 × 4 =2.500ម៉ែត្រ​គូប នេះគឺជា​ស្រះទឹក​ចុងក្រោយហើយ​​ផែនការជិកស្តារ​ស្រះទឹក​ភូមិ​ភាគ​ទី​៥ខេត្ត​កំពត​ តាកែវ​ និង​ខេត្ត​កែប​ សម្រាប់​រដូវប្រាំង​​ ​ឆ្នាំ​២០១៧​ ។
អរគុណ​ច្រើន​ណាស់​ដល់ក្រុមការ​ងារគ្រឿងចក្រដែលបានខិតខំបំពេញ​ភារកិច្ច​របស់​ខ្លួន​​ទាំង​យប់​ទាំង​ថ្ងៃ​ ទើបថ្ងៃនេះសម្រេចការងារជិក​ស្តារ​ស្រះទឹក​ទាំង​៩រួចរាល់ជាស្ថាពរ​ ​​ ។
ស្រះទឹក​ខាងលើនេះ​នឹងអាចជួយដោះ​ស្រាយ​បញ្ហា​ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ របស់ប្រជាជន​ភូមិ​ទួល​សាងាំ​ត​ ដែល​មានប្រជាជន​សរុប​ ៣២០គ្រួសារ​ស្មើនឹង​ ​១.២៦៦នាក់​​ ។
សូមបញ្ជាក់ថាគ្រប់ស្រះ​ទឹកទាំង​អស់​ដែល​ក្រុមការងារ​របស់​របស់យើង​ បានជិក​ស្តារ​រួចរាល់​ហើយសុតតែ​មានក្រុមជាង​ចុះទៅ​ សាងសង់​ជណ្ដើរ​បេតុងសម្រាប់សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​យើងមានការងាយស្រួល​ចុះទៅ​ដងទឹក​ នឹង​ មានសាងសង់ស្លាកដែលជាអំណោយរស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ភូមិ​ភាគ​ទី​៥ផងដែរ​ ។