នាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការងារកែលំអរ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តក្រចេះ


នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៧ ក្រុមការងារទី ៣ នៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការងារកែលំអរ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧ ប្រព័ន្ធ ក្នុងខេត្តក្រចេះ រួមមាន ៖ ប្រព័ន្ធធារាសាស្ត្រ សេដា, ប្រព័ន្ធធារាសាស្ត្រ រំលាច, ប្រព័ន្ធធារាសាស្ត្រ កោះសុក្រម, ប្រព័ន្ធធារាសាស្ត្រ អូរដា, ប្រព័ន្ធធារាសាស្ត្រ មួយរយប្រាំ, ប្រព័ន្ធធារាសាស្ត្រ ស្វាយជ្រុំ និងប្រព័ន្ធធារាសាស្ត្រ អូរប៉ាក់ ៕