ពិធីប្រគល់-ទទួលកុំព្យូទ័រ និងម៉ាស៊ីនព្រីនជូនដល់អនុវិទ្យាល័យទួលថ្ម ខេត្តកំពង់ចាម


កំពង់ចាម៖ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ តាមផ្លូវក្នុងដំណើរបំពេញបេសកកម្មនៅខេត្តស្ទឹងត្រែង និងព្រះវិហារ គណៈប្រតិភូថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ
ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី បានអញ្ជើញចុះសំណេះសំណាលជាមួយថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅអនុវិទ្យាល័យទួលថ្ម ខេត្តកំពង់ចាម។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់ជូននូវកុំព្យូទ័រចំនួន១០គ្រឿង ម៉ាស៊ីនព្រីនចំនួន០២ ក្ដារខៀន ព្រមទាំងសៀវភៅមួយចំនួនសម្រាប់តំកល់នៅក្នុងបណ្ណាល័យផងដែរ។