អំណោយ របស់ក្រុមការងារយុវជនគណបក្សស្រុកព្រៃកប្បាស បាននាំយកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៤១គ្រួសារ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ភូមិស្នោ ឃុំស្នោ


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក ញ៉ែម ស្រស់ ប្រធានក្រុមការងារយុវជនគណបក្សស្រុកព្រៃកប្បាស ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារយុវជនគណបក្សខេត្ត លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុកព្រៃកប្បាស បាននាំយកអំណោយ របស់ក្រុមការងារយុវជនគណបក្ស ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៤១គ្រួសារ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ភូមិស្នោ ឃុំស្នោ អំណោយទាំងនោះរួមមាន៖
-អង្ករ២៥គីឡូក្រាម
-មី១កេះ
-ទឹកត្រី១យួរ
-ទឹកស៊ីអ៉ីវ១យួរ
-ត្រីខ១យួរ
-ម៉ាស១ប្រអប់
-ពងទា២០គ្រាប់
-និងឆៃប៉ូវ កន្លះគីឡូ ។