ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនមន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង


ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង មានប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងវត្តមានការចូលរួមពីឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត និងបុគ្គលិកអប់រំ សរុបចំនួន ២០៣រូប ។
ក្នុងកម្មវិធីបំពាក់គ្រឿងឥស្សរិយយសការងារនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានបំពាក់មេដាយមាស ចំនួន៤០ មេដាយប្រាក់ ចំនួន៦០ មេដាយសំរឹទ្ធ ចំនួន១០០ និងប័ណ្ណសរសើរចំនួន០៣ ជូនមន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ។