ចិន សរសើរ សម្ដេច ហ៊ុន សែន ថា ជាអ្នកនយោបាយដ៏កំពូលនៅអាស៊ាន


ភ្នំពេញ​៖ ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានចាត់ទុក​សម្ដេច ហ៊ុន សែន គឺជា​អ្នកនយោបាយ​ដ៏​កំពូល​ម្នាក់​នៅក្នុង​តំបន់​អាស៊ាន​។  ក្នុងជំនួប​ជាមួយ​សម្ដេច ហ៊ុន សែន មន្ត្រីជាន់ខ្ពស់​ចិន​នេះ លោក យ៉ាង ជា​ឈី បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ រវាង​ភាគី​ទាំងពីរ​នៅក្នុងពេល​បច្ចុប្បន្ននេះ​។ ហើយ​អ្វីដែល​លោក យ៉ាង ជា​ឈី កត់សម្គាល់​នោះ គឺ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់ ក្រោម​ការដឹកនាំ​របស់​សម្ដេច ហ៊ុន សែន​។​