អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារការអនុវត្តសេចក្ដីសម្រេចការបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ


នាព្រឹកថ្ងៃចន្ទ ០៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ បានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការត្រួតពិនិត្យការងារការអនុវត្តសេចក្ដីសម្រេចការបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។