អភិបាលខេត្តព្រៃវែង​ អញ្ជេីញដឹកនាំប្រជុំស្តីពីវិធានការគ្រប់គ្រងស្ថានភាពនៃការវិលត្រឡប់របស់ប្រជាពលរដ្ឋចូលមកមូលដ្ឋានក្នុងខេត្តព្រៃវែង


រសៀលថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជេីញដឹកនាំប្រជុំស្តីពីវិធានការគ្រប់គ្រងស្ថានភាពនៃការវិលត្រឡប់របស់ប្រជាពលរដ្ឋចូលមកមូលដ្ឋានក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ “A” នៃសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីលោក​ លោកស្រី​ អភិបាលរងខេត្ត ក្រុង-ស្រុកទាំង១៣ និងកងកម្លាំងទាំងបីព្រមទាំងលោកប្រធានមន្ទីរសុខាភិបាល និងលោកប្រធានមន្ទីរព័ត៌មានផងដែរ៕