លោក​ ជិន​ ប៊ុនធឿន​ បានចុះជួបសាកសួរសុខទុក្ខ​ប្រជាជន​ និងនាំយកអង្ករចំនួន៣តោន​ ទៅប្រគល់ជូនមន្ត្រីមូលដ្ឋាន​សំរាប់ចាត់ចែងចែកជូនប្រជាពលរដ្ឋដែលជួបប្រទះនូវការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ​


នាព្រឹកថ្ងៃអង្គារ​ ១៥រោច​​ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១១​ ខែ​ ឧសភា ឆ្នាំ ២០២១នេះ លោក​ ជិន​ ប៊ុនធឿន​ លេខាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​,​ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជាក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយរាជធានីភ្នំពេញ​ បានចុះជួបសាកសួរសុខទុក្ខ​ប្រជាជន​ និងនាំយកអង្ករចំនួន៣តោន​ ទៅប្រគល់ជូនមន្ត្រីមូលដ្ឋាន​សំរាប់ចាត់ចែងចែកជូនប្រជាពលរដ្ឋដែលជួបប្រទះនូវការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ​ ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ​នៅភូមិជ្រោយអំពិល១​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បាអំពៅ​ រាជធានីភ្នំពេញ​ ។
នាឱកាសនោះ​ លោក​ ជិន​ ប៊ុនធឿន​ បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខប្រកបការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសយេីងកំពុងប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍​ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារដោយយេីងមិនបានដឹង​ ហេីយមិនបានដោះស្រាយ​នោះឡេីយ​ ពោលគឺ​ សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់សម្តេចផ្ទាល់​ ។​​ ទន្ទឹមនឹងនេះ លោក​ ជិន​ ប៊ុនធឿន​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត​ និងសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ រដ្ឋបាលរាជធានីភ្នំពេញ ​និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣​ ការពារ​ (១.ពាក់ម៉ាស់ ២.លាងដៃ​ ៣.គម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល​ )​ និង​ ៣​ កុំ​ (​ ១.កុំចូលទៅកន្លែងបិទជិត​ គ្មានខ្យល់ចេញចូល​ និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក​ រកកន្លែងមានខ្យល់ចេញចូល​ ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ​ ៣.កុំប៉ះពាល់គ្នា​ កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា​ កុំឱបគ្នាជាដេីម​ )​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ៕