សម្ដេចចៅហ្វាវាំង  វរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះរាជអំណោយរបស់ សម្ដេចឪ សម្ដេចម៉ែ ជូនដល់ប្រជាពលរដ្ឋចំនួន៨៤ គ្រួសារ ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិ «ខ្យល់កន្រ្តាក់»


ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១  សម្ដេចចៅហ្វាវាំង  វរវៀងជ័យ  អធិបតីស្រឹង្ការ  គង់  សំអុល ឧបនាយក
រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អមដំណើរដោយឯកឧត្តម បណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មា
ធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត  អភិបាលនៃគណៈ
អភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត    ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អ៊ឹង គឹមលាង សមាជិកគណៈប្រចាំការ  គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី    ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា  របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ  នរោត្តម សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  និងព្រះរាជអំណោយរបស់ សម្ដេចឪ សម្ដេចម៉ែ ជូនដល់ប្រជាពលរដ្ឋចំនួន៨៤ គ្រួសារ ដែលបានទទួលរងគ្រោះដោយគ្រោះធម្មជាតិ «ខ្យល់កន្រ្តាក់» នៅវត្តវិហារហ្លួង ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕