អគ្គិសនីកម្ពុជា ជូនដំណឹងពីការដាច់ភ្លើង នៅចុងសប្ភាហ៍នេះ


Electricity 12 02 16 2 copy

     មនុស្ស​ច្រើន​ពាន់​គ្រួសារ នឹង​រង​ការ​ដាច់​ចរន្ត​អគ្គិសនី​បណ្ណោះ​អាសន្ន​ទៀត​ហើយ​ក្នុង​ចុង​សប្ភាហ៍​នេះ ដែល​ការ​ដាច់​ភ្លើង នឹង​មាន​យ៉ាង​ហោច​មាន​រយៈ​ពេល​៨​ម៉ោង​ដែរ​ក្នុង​មួយ​ថ្ងៃ​ៗ​។ យើង​តាម​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ទី​១២ ខែ​កុម្ភៈ តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

​     ទី​១- ​​ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី,​… សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​

     ទី​២- ​ស្ថិត​នៅ​ភូមិ​សំបូរ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ

     ទី​៣- ​ស្ថិត​នៅ​ភូមិ​ទួល​គោក​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ,​… ភូមិ​ទំនប់,​… ភូមិ​ពោង​ពាយ,… ​ភូមិ​បាយ៉ាប,​… ភូមិ​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​ ៨​ព្រឹក​ ដល់​ម៉ោង​ ៤​ល្ងាច​ ។

នៅ​ថ្ងៃ​សៅរ​ទី១៣​ ខែកុម្ភៈ តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

     ​ទី​១- ​សិ្ថត​នៅ​ភូមិ​ព្រៃ​ល្ង,​… ភូមិ​ស្រែ​ជំរៅ,​… ភូមិ​ព្រៃ​ស្ពឺ​,… ភូមិ​ដំណាក់​ត្រយឹង,​… ភូមិ​ព្រៃ​កំបុត,​… ភូមិ​ព្រៃ​សណ្តែក​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ

     ទី​២- ​សិ្ថត​នៅ​ភូមិ​កោះ​ក្របី,​… ភូមិ​ព្រែក​ថ្មី ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ

     ​ទី​៣- ​សិ្ថត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ចាប់​ពី​ភូមិ​ផ្សារ​លិច​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ រហូត​ដល់​ឃុំ​ព្រែក​តាទែន ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង ​៨​ព្រឹក ដល់​ម៉ោង ​៥​ល្ងាច​ ។

នៅ​ថ្ងៃ​អាទិត្យ​ទី​១៤ ខែ​​កុម្ភៈ​ តំបន់​ដែល​រង​ការ​ដាច់​ភ្លើង​គឺៈ

     ​ទី​១- ភ្លើង​ស្ថិត​នៅ​ភូមិ​ឃ្មួញ,​… ​ភូមិ​អន្លង់​ក្ងាន,​… ភូមិ​សំរោង ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ

     ទី​២- ភ្លើង​ស្ថិត​នៅ​ភូមិ​កោះ​ក្របី ភូមិ​ព្រែក​ថ្មី​ ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ​

     ទី៣- ​​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ​ចាប់​ពី​ភូមិ​ផ្សារ​លិច​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ​រាជ​ធានី​ភ្នំពេញ រហូត​ដល់​ឃុំ ព្រែក​តាទែន ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្តាល ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​ ៨​ព្រឹក​ដល់​ម៉ោង​ ៥​ល្ងាច​ ។

     អគ្គិសនី​កម្ពុជា បាន​ថ្លែង​ថា​ ការ​ដាច់​ភ្លើង​នេះ ដោយ​សារ​ការ​ជួស​ជុល​… ការ​ផ្លាស់​ប្តូរ​ដំឡើង​បរិក្ខារ និង​រុះ​រើ​គន្លង​ខ្សែ​បណ្តាញ​ដើម្បី​បង្ក​លក្ខណៈ​ដល់​ការ​ដ្ឋាន​ពង្រីក​ផ្លូវ ​។