អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យ ដំណើរការសាងសង់ផ្ទះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលបានចែកជូនដល់អតីតយុទ្ធជនកម្ពុជា ជួបការខ្វះខាត់ក្នុងជីវភាព និងខ្វះទីជម្រក នៅទីតាំងសម្បទានដីសង្គមកិច្ច


នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន
កម្ពុជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត បានអញ្ជើញចុះពិនិត្យ
ដំណើរការសាងសង់ផ្ទះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលបានចែកជូនដល់អតីតយុទ្ធជនកម្ពុជា ជួបការខ្វះខាត់ក្នុងជីវភាព និងខ្វះទីជម្រក នៅទីតាំងសម្បទានដីសង្គម
កិច្ច (ដីលំនៅដ្ឋាន និងដីកសិកម្ម) ត្រង់ចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងឳកាសនោះក៏មានវត្តមានថ្នាក់ដឹកនាំមន្ទីរពាកព័ន្ធមួយចំនួន និងអភិបាលស្រុកភ្នំក្រវាញចូលរួមអមដំណើរ ឯកឧត្តមបណ្ឌិតផងដែរ ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបាននាំយកវត្ថុកំដរដៃមួយចំនួន រួមមាន៖ អង្ករ មី និងទឹកត្រី ទៅប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារ ដែលចូលមករស់នៅក្នុងផ្ទះដែលទើបសាងសង់រួចផងដែរ ។ គួរបញ្ជាក់ថា តាមសំណើរបស់សមាគម តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា គោរពចូលមកសម្តេចតេជោ ហ៊ុន សែន ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពរស់នៅ របស់អតីតយុទ្ធជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ប្រមាណ៦២៨គ្រួសារនោះ, សម្តេចតេជោ បានផ្តល់ដីសម្បទានសង្គមកិច្ច នៅទីតាំងខាងលើ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលរ៉ាប់រងក្នុងការសាងសង់ផ្ទះជូនពួកគាត់៕