មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះត្រួតពិនិត្យប្រព័ន្ធធារាសាស្ត្រ


សកម្មភាពមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៥ ប្រព័ន្ធ នៅក្នុងខេត្តកំពង់ធំ រួមមាន៖ ប្រព័ន្ធធារាសាស្ត្រ ស្រឡៅ, ប្រព័ន្ធធារាសាស្ត្រ បឹងត្បូង, ប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីនិត, ប្រព័ន្ធធារាសាស្ត្រ ដំបូកយួន និងប្រព័ន្ធធារាសាស្ត្រ អូរអ្នកតែកែ ៕