សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អញ្ជើញនាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅចែកជូនកុមារកំព្រានៅអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា និងមណ្ឌលកុមារកំព្រាភូមិខៃស៍


នាព្រឹកថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអមដំណើរសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងប្រតិភូអមដំណើរ អញ្ជើញនាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅចែកជូនកុមារកំព្រានៅអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា និងមណ្ឌលកុមារកំព្រាភូមិខៃស៍ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ព្រមទាំងបានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់អគារសិក្សាក្នុងសាលាបឋមសិក្សាព្រះនរោត្តម សីហមុនី ស្ថិតក្នុងភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
On the morning of 01 June 2021, H.E. Yem Sokhom, Chairman of the Provincial Council and H.E. Vey Samnang, Kmapong Speu Provincial Governor, joined Samdech Chaufea Veang Kong Sam Ol for distribution the reliefs from Queen Mother Norodom Monineath Sihanouk to Orphans who are currenlty living in Orphan Training and Care Center in Pnhom Srouch district, and the inspection of the construction of Norodom Sihanouk primary school.