ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកជាអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤២គ្រួសារ


រសៀលថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ លោកស្រីចៅសង្កាត់រងទី១ លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិ និងក្រុមការងារយុវជនសង្កាត់ នៅតែបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកជាអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤២គ្រួសារ ទៀតដែលរស់នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ឯកឧត្តមបានបញ្ចាក់ថា ឯកឧត្តមនឹងបន្តចុះជួបសំណេះសំណាល និងជូនជាអំណោយនេះរហូតគ្រប់ភូមិទូរទាំងសង្កាត់ ។