នារសៀលថ្ងៃពុធ ០៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម សំរិទ្ធ សារុន សាមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្ដាល (វិមាន ៧មករា) បាននាំយកកូរ៉ោនផ្កា ថវិកា និងសាររំលែកទុក្ខរបស់គណបក្សប្រជាជនកម្ពុជា គោរពវិញ្ញាណក្ខន្ធ និងជូនគ្រួសារសពឯកឧត្តម ត្រាំ អ៊ីវតឹក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានទទួលមរណៈភាពកាលពីថ្ងៃអង្គារ ០៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.ព.ស.២៥៦៥ វេលាម៉ោង ១៤៖២៥នាទី រសៀល ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគពាធ។