ឯកឧត្តម ឌៀង សារុន បានចុះផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២


ព្រឹកថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជន​កម្ពុជា​ អនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានក្រុងតាខ្មៅ​ និងជាប្រធាន​ ក្រុមការងារចុះជួយ​សង្កាត់ព្រែកហូរ​ រួមទាំងក្រុមការងារ បាន​ចុះ​ផ្សព្វផ្សាយ​​សេចក្តីសម្រេច​របស់គណៈអចិន្រ្តយ៍ នៃគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា ស្តីពី ផែនការរួមឆ្ពោះ​ទៅកាន់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានបន្ថែមនូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និង​អនុសាសន៍​ដ៏​មាន​តម្លៃ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី អំពី​វិធានការការពារដ៏មានប្រសិទ្ធភាព (៣ការពារ ៣កុំ) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ-១៩ផងដែរ ។
សូមបងប្អូនទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩ ឲ្យអស់ពីទឹកដីខ្មែរយើង