ឯកឧត្តម លន់ លឹមថៃ ម្ភោធសមិទ្ធផលនានាក្នុងខេត្តកំពង់ចាម


ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ដោយមានការសហការជាមួយលោក សែម សាន់នី និងសហការី ដែលជាសប្បុរសជនខ្មែរ រស់នៅរដ្ឋ ផេនស៊ីលវ៉េនញ៉ា សហរដ្ឋអាមេរិក ក្រោមអធិបតីភាពឯកឧត្តម លន់ លឹមថៃ អភិបាល នៃគណអភិបាលខេត្តកំពង់ចាម បានរួមគ្នាសម្ភោធសមិទ្ធផលនានាមានដូចជា សួនកុមារ, ជួសជុលដំបូលអាគារសិក្សារ, និងក្លោងទ្វារសាលា ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា បឹងបាសាក់ ដែលស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងកម្មវិធីនេះផងដែរក៏មានការចែកអំណោយជូនទៅដល់ក្មួយៗសិស្សានុសិស្សចំនួន៣៨១នាក់ លោកគ្រូ អ្នកគ្រូ ចំនួន១៩នាក់ និងបងប្អូនប្រជាពលរដ្ឋចំនួន៦៤៨គ្រួសារ ដែលមកពីភូមិចំនួន៣ មានដូចជា ភូមិបឹងបាសាក់ ភូមិចំការខ្ពប និងភូមិកំពង់រលីង។
អំណោយដែលបានចែកជូនរួមមានៈ
+សំរាប់សិស្សានុសិស្ស ចំនួន៣៨១នាក់ ក្នុងម្នាក់ៗទទួលបាន៖
១.កាតាបសិក្សា​ ១
២.សៀវភៅ​ ២ក្បាល
៣.ប៊ិច​ ២ដើម
៤.ខ្មៅដៃ​ ២ដើម
៥.បន្ទាត់​ ១ដើម
៦.ជ័រលុប​ ១
+សំរាប់លោកគ្រូ អ្នកគ្រូ ១៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល
+សំរាប់ប្រជាពលរដ្ឋចំនួន ៦៤៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖
១.អង្ករ​ ១០គីឡូ
២.ទឹកត្រី​ ២ដប
៣.ទឹកស៊ីអ៊ីវ​ ២ដប
៤. វ៉ែនតា សំរាប់មនុស្សចាស់ ៣០០ (ជូនប្រជាពលរដ្ឋចាប់ពីអាយុ៥០ឆ្នាំ ឡើងទៅ)
+សំរាប់សាលាបឋមសិក្សារ បឹងបាសាក់ ទទួលបាន Computer ៣គ្រឿង