អភិបាលស្រុកកោះសូទិន អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៤ភូមិ


នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ លោកផេន សុផលអភិបាលស្រុកកោះសូទិន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៤ភូមិ មាន ៖ ភូមិទួលកំពត ភូមិវាល ភូមិទួលធាតុនិង ភូមិទួលក្ដុល ក្នុងឃុំពាមប្រធ្នោះស្រុកកោះសូទិន ខេត្តកំពង់ចាម។