ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអាវភ្លៀងជូនដល់នាយទាហាកំពុងឈរជើងក្នុងខេត្តបាត់ដំបង


បាត់ដំបង : នាព្រឹកថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច និងជាដំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបន្តចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអាវភ្លៀងជូនដល់នាយទាហាន នាយហានរង និងពលទាហានកំពុងឈរជើងនៅកងពលតូចលេខ៥៣ ចំណុះយោធភូមិភាគទី៥ ស្រុកកំរៀង ខេត្តបាត់ដំបង។