ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខពលទាហានកំពុងឈរជើងនៅខេត្តបន្ទាយមានជ័យ


បន្ទាយមានជ័យ : ថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ដំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបន្តរចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអាវភ្លៀងជូនដល់នាយទាហាន នាយហានរង និងពលទាហានកំពុងឈរជើងនៅកងពលតូចលេខ៥១ ចំណុះយោធភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។