អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ជុំវិញវិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី ប្រភេទ ដែលតា (Delta)


នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត,លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី, លោកនាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ របស់គណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំវិញវិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី ប្រភេទ ដែលតា (Delta) ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម។