ឯកឧត្តម ម៉ុង ឬទ្ធី អញ្ជើញសម្ភោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ស្រះទឹកចំនួន០៩កន្លែងនៅខេត្តតាកែវ ខេត្តកំពត និងខេត្តកែប


នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំពិធីសម្ភោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ស្រះទឹកចំនួន០៩កន្លែង ដែលជាអំណោយ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នៅខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម ម៉ុង ឬទ្ធី អនុប្រធានក្រុម នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្តតាកែវ ខេត្តកែប និងខេត្តកំពត ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។
សូមបញ្ជាក់ផងដែរថា ស្រះទឹកដែលទើបជីកស្តាររួច និងសម្ភោធដាក់ឱ្យប្រើប្រាស់នាពេលនេះ មានចំនួន០៩កន្លែងគឺ ស្រះទឹកទី១-នៅភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ស្រះទឹកទី២-នៅភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្រះទឹកទី៣-នៅភូមិត្រពាំងរំពាក់ ឃុំរនាម ស្រុទ្រាំង ខេត្តតាកែវ ស្រះទឹកទី៤-នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ស្រះទឹកទី៥-នៅភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំក់ ខេត្តតាកែវ ស្រះទឹកទី៦-នៅភូមិទន្សោងរោទិ៍ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ស្រះទឹកទី៧-នៅភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ស្រះទឹកទី៨-នៅភូមិពែងធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត និងស្រះទឹកទី៩-នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។