ឯកឧត្តម សួស គង់ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ


ព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៦ នេះ នៅក្នុងបរិវេណវត្តអង្គតាប្រាក់ ឯកឧត្តម សួស គង់ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទទួលផលពីគម្រោងកែលម្អផ្លូវជនបទ ជំហាន២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួនជិត ៣០០ នាក់ នៅក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៧ នេះ នៅក្នុងឃុំជាំសង្កែ
ក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងកែលម្អផ្លូវក្រាលក្រួសក្រហមឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ពីរខ្សែ ប្រវែងជាង ៣០គម តភ្ជាប់ពីតាឡាត់មកភូមិកណ្តាល និងពឺភូមិសាលា ទៅភូមិភក្តី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕