អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវជាតិលេខ ៧១C រួមនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នងទីប្រជុំជន ស្រុកចំការលើ


នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវជាតិលេខ ៧១C រួមនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នងទីប្រជុំជន ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានថ្លែងថា សមិទ្ធផលនានាដែលបានកើតឡើង និងមានការរីកដុះដាលពាសពេញផ្ទៃប្រទេសកម្ពុជា គឺកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អរគុណ សន្តិភាព !