អភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញជាអធិបតីក្នុងវិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ) ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងក្របខណ្ឌខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅសាលសន្និសីទសាលាខេត្ត ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ លំផាត់, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន សមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត- ឯកឧត្តមវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងឯកឧត្តម អស់លោក លោកស្រី ដែលជាអនុប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនខេត្ត- មន្ត្រីរាជការសាលាខេត្ត និងក្រុមគ្រូពេទ្យ ព្រមទាំងបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនជាច្រើនរូបផងដែរ។